Sunday, June 16, 2013

E-commerce

-commerce អាចផ្តល់នូវអត្ថជន៍ដូចខាងក្រោមលើពាណិជ្ជកម្មអេឡិចត្រូនិមិនមែនជា:

     ការចំណាយក្នុងការកាត់បន្ថយដោយកាត់បន្ថយកម្លាំងពលកម្មការងារក្រដាសបានកាត់បន្ថយ, កាត់បន្ថយកំហុសនៅក្នុង keying នៅក្នុងទិន្នន័យកាត់បន្ថយការចំណាយប្រកាស
     កាត់បន្ថយពេលវេលាខ្លីដងនាំមុខសម្រាប់ការទូទាត់និងការត្រឡប់មកវិញនៅលើការវិនិយោគក្នុងការផ្សព្វផ្សាយ, ការផ្តល់លឿននៃផលិតផល
     ភាពបត់បែនជាមួយប្រសិទ្ធិភាពសមត្ថភាពក្នុងការដោះស្រាយស្ថានភាពស្មុគ្រស្មាញជួរផលិតផលនិងអតិថិជនដោយមិនទម្រង់ស្ថានភាពក្លាយ unmanageable នេះ
     ឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្មទំនាក់ទំនងប្រសើរឡើងរវាងអង្គការដៃគូពាណិជ្ជកម្មនាំឱ្យទំនាក់ទំនងដ៏យូរអង្វែងសើរឡើង។
     ចាក់សោនៅក្នុងការអតិថិជនជិតអ្នកគឺជាអ្នកទៅកាន់អតិថិជនរបស់អ្នកនិងកាន់តែអ្នកធ្វើការជាមួយពួកគេដើម្បីការផ្លាស់ប្តូរពីការអនុវត្តន៍អាជីវកម្មធម្មតាដើម្បីឱ្យការអនុវត្តដ៏ល្អបំផុតអ៊ីមែលពាណិជ្ជកម្ម-នោះពិបាកជាងវាគឺសម្រាប់គូប្រកួតប្រជែងដើម្បីតូចចិត្តទំនាក់ទំនងអតិថិជនរបស់អ្នក។
     ទីផ្សារថ្មីអ៊ិនធឺណិនេះមានសក្តានុពលក្នុងការពង្រីកអាជីវកម្មរបស់លោកអ្នកទៅក្នុងទីតាំងភូមិសាស្រ្តដ៏ធំនេះ។
Alpha

E.Commeerce

E.Commerce មានអត្ថប្រយោជន៏របស់ក្រុមហ៊ុនដូចជា៖
 
- បង្កើតនូវមធ្យោបាយថ្មីៗ
 
-រៀបចំចាត់ចែងនិងគ្រប់គ្រងអាជីវកម្ម
 
-បង្កើតការប្រើប្រាស់ប្រព័ន្ធពត៏មាន
 
-​បង្កើតនូវសំនុំថ្មីនៃការប្រកួតប្រជែងលើការគ្រប់គ្រង
 
-នាំមកនូវអត្ថប្រយោជន៏ និងឪកាសថ្មីៗ

អត្ថប្រយោជ៏របស់​ E-commerce

អត្ថប្រយោជ៏របស់​ E-commerce

 1  អត្ថប្រយោជ៏នៃ E-commerce
  • វាផ្តល់ភាពងាយស្រួលដល់ការធ្វើអាជីវកម្ម និងមានតំលៃថោក
  • វាផ្តល់ភាពងាយស្រួលដល់ប្រព័ន្ឋបចេ្ចកវិទ្យា រឺបណ្តាញ IT​
  • ថ្តល់ព៏តមានដល់អតិថិជនមួយ ២៤​ម៉ោងក្នុងមួយថ្ងែ
  • ជួយកាត់បន្ថយថ្លៃដើមនិងពេលវេលាចែកចាយសម្រាប់ទំនិញមួយចំនួនជាពិសេសទំនិញទំនើប

Saturday, June 8, 2013

ម្ទេសមាន រសជាតិហឹរក្រហាយពិបាកទំពារពិបាកលេបតែនៅខាងក្នុងរសជាតិ ក្រហល់ក្រហាយនោះមានបង្កប់នូវសារធាតុអាហារមានប្រយោជន៍វាអាចជួយប ន្យារភាពចាស់ធ្វើឱ្យមនុស្សស្ថិតនៅក្នុងវ័យក្មេងបានយូរ។ម្ទេសមាន សារធាតុ ប្រឆាំងរ៉ាឌីកាល់ សេរីមានបេតាការ៉ូតែន និងវីតាមីនស៊ីច្រើនជាងបន្លែទូទៅលើសពីនេះម្ទេសមានសារធាតុដ៏ពិសេស ម្យ៉ាងដែលហៅថា ខែតសែស៊ិន ដែលមានតួនាទី ជួយពន្យារជរាភាពធ្វើឱ្យក្មេងជាងវ័យ រារាំងអាការៈរលាក និងជួយរំញោចដល់ចរន្តឈាមរត់។ បច្ចុប្បន្នម្ទេសត្រូវបានគេចម្រាញ់ធ្វើជាប្រេងសម្រាប់ លាបរឹតមានឈ្មោះថាខែតសែស៊ិនជាថ្នាំក្តៅសម្រាប់បំបាត់ការឈឺ សន្លាក់ឈឺចាប់សាច់ដុំបានផងដែរ។ហើយជាពិសេសទៀតនោះ ម្ទេសក៏ជាអាហារមួយប្រភេទដែលធ្វើឱ្យមុខម្ហូបដែលយើងទទួលទាន មានឱជារសឈ្ងុយឆ្ងាញ់ដោយសារសជាតិហឹររបស់វា៕
ហេតុអ្វីបានជាការទទួលទានបន្លែល្អចំពោះសុខភាព? ត្រួតពិនិត្យដោយគ្រូពេទ្យ health.com.kh|ថ្ងៃទី22 កុម្ភៈ ឆ្នាំ2013 ការទទួលទានបន្លែ អាចផ្តល់អោយយើងរាល់គ្នា នូវអត្ថប្រយោជន៍ជាច្រើន ចំពោះសុខភាព ។ អ្នក ទាំងឡាយណា ដែលបានបរិភោគផ្លែឈើ និង បន្លែបានជាច្រើន គឺហាក់នឹងមានការកាត់បន្ថយ នូវកត្តា ប្រឈមនឹង ជំងឺរុំារ៉ៃមួយចំនួនបាន។ បន្លែបានផ្តល់នូវ សារជាតិបំប៉នសំខាន់ៗជាច្រើន សម្រាប់សុខភាព និង តំហែទាំដល់រាងកាយរបស់យើង។ សារប្រយោជន៍ចំពោះសុខភាព • ការបរិភោគអាហារដែលសំបូរទៅដោយ បន្លែ និងផ្លែឈើ ដែលជាផ្នែកនៃរបបអាហារ ដែលផ្តល់ ផលល្អចំពោះសុខភាព អាចនឹងកាត់បន្ថយកត្តាប្រឈមនឹង ជំងឺដាច់សសៃឈាមក្នុងខួរក្បាល និង អាចការពារនូវជំងឺ សសៃឈាមបេះដូងផ្សេងទៀត បានផងដែរ។ • ការទទួលទានរបបអាហារបែបនេះ ក៏អាចនឹងជួយកាត់បន្ថយ នូវកត្តាហានិភ័យនៃ ការកើតមាន ជំងឺទឹកនោមផ្អែម ប្រភេទទីរពីរ ។ • វាក៏អាចនឹង ជួយការពារអ្នក ប្រឆាំងនឹងជំងឺមហារីកជាក់លាក់មួយចំនួន ដូចជា៖ ជំងឺមហារីក មាត់,ជំងឺមហារីកក្រពះ និង ជំងឺមហារីកចុងពោះវៀនធំ ។ • របបអាហារដែលសំបូរទៅដោយជាតិសសៃ មានដូចជា បន្លែ និង ផ្លែឈើ អាចនឹងកាត់បន្ថយនូវ ការប្រឈមនឹងគ្រោះថ្នាក់នៃ ជំងឺសសៃឈាមបេះដូង ។ • ការទទួលទានបន្លែ និង ផ្លែឈើ ដែលសំបូរទៅដោយសារជាតិប៉ូតាស្យូម ជាផ្នែកមួយនៃរបប អាហារប្រចាំថ្ងៃ អាចនឹងជួយកាត់បន្ថយនូវកត្តាប្រឈមនឹងគ្រោះថ្នាក់ នៃការវិវត្តន៍មានជំងឺ គ្រួស ក្នុងតម្រងនោម និង អាចជួយផងដែរក្នុងការ បាត់បង់ឆ្អឹង។ • ការទទួលទាននូវបន្លែ ដែលជាប្រភេទអាហារមួយ ដែលមានជាតិកាឡូរីទាប នៅក្នុងបរិមាណ មួយចាន ជំនួសអោយអាហារដទៃទៀតដែលមានជាតិកាឡូរីខ្ពស់ គឺអាចនឹងផ្តល់អត្ថប្រយោជន៍ ជាពិសេស ក្នុងការជួយបន្ថយនូវការបឺតស្រូបយក ជាតិកាឡូរី។ • សារជាតិបំប៉នអាហារដែលជា ប្រភពនៃសារជាតិបំប៉ន ដែលមាននៅក្នុងចានរបស់អ្នក អាចនឹងត្រូវបានរកឃើញ នៅក្នុង របបអាហារដែលបានណែនាំសម្រាប់ប្រជាជនអាមេរិក។ • ន្លែភាគច្រើន គឺមានផ្ទុកសារជាតិខ្លាញ់ និង កាឡូរីទាបពីធម្មជាតិ។ គ្មានប្រភេទបន្លែណាមួយ ដែលមានផ្ទុកជាតិកាឡូរីនោះទេ ។ • បន្លែដែលសំបូរជាតិប៉ូតាស្យូម គឺជាប្រភពដ៏សំខាន់នៃ សារជាតិបំប៉នជាច្រើន រួមមានដូចជា៖ ប៉ូតាស្យូម, ជាតិសសៃ, ហ្វូលីកអាស៊ីត, វីតាមីន A, E និង C ។ • អាហារដែលសំបូរដោយ សារជាតិប៉ូតាស្យូម អាចជួយរក្សាសម្ពាធឈាមអ្នក អោយមានសុខភាព ល្អ។ បន្លែដែលសំបូរដោយ សារជាតិប៉ូតាស្យូម រួមមានដូចជា៖ ដំឡូងជ្វា, សណ្តែកសៀង, ប៉េងប៉ោះ, ឆៃថាវ, ល្ពៅ, ស្ពីណាច, សណ្តែកបារាំង ។ល។ • បន្លែដែលមានជាតិសសៃ គឺជាផ្នែកមួយនៃអាហារដែលផ្តល់ផលល្អចំពោះសុខភាព ដែលវាអាច នឹង ជួយក្នុងការកាត់បន្ថយនូវកម្រិតកូឡេស្តេរ៉ូលខ្ពស់ ក្នុងឈាម និង អាចជួយផងដែរក្នុងការ កាត់បន្ថយនូវកត្តា ប្រឈមនឹងជំងឺបេះដូង។ អាហារជាតិសសៃ គឺមានសារៈសំខាន់ ដែលអាចធ្វើអោយចលនារបស់ពោះវៀន មានមុខងារល្អ។ វាជួយកាត់បន្ថយនូវ អាការៈ ទល់លាមក។ ហើយអាហារដែលមានជាតិសសៃ ដូចជាពពួកបន្លែនេះ គឺអាចធ្វើអោយអ្នក ឆាប់មានអារម្មណ៍ថាឆ្អែត ជាមួយនឹងបរិមាណកាឡូរីទាប។ • ហ្វូលិកអាស៊ីត អាចជួយអោយរាងកាយ ធ្វើការផលិតកោសិកាគ្រាប់ឈាមក្រហមបានច្រើន។ ស្ត្រីដែលស្ថិតក្នុងវ័យដែលអាចបង្កកំណើតបាន និង អាចមានគភ៌ ព្រមទាំងស្ត្រីដែលមានផ្ទៃពោះ ក្នុងត្រីមាសទីមួយ គួរតែទទួលយកសារជាតិអាស៊ីតហ្វូលិកអាស៊ីត អោយបានគ្រប់គ្រាន់ ដោយ រួមមានផងដែលនូវអាហារដែលមានផ្ទុកសារជាតិនេះ ក៏ដូចជាថ្នាំគ្រាប់សារជាតិបន្ថែម ។ វាអាច ជួយកាត់បន្ថយនូវការប្រឈមនឹង ភាពមិនប្រក្រតីនៃបំពង់ប្រសាទ, ជំងឺនៃភាពមិនប្រក្រតីរបស់ ខួរឆ្អឹងខ្នង និង ជំងឺមិនមានស្រោមខួរក្បាល នៅក្នុងអំឡុងនៃការវិវត្តន៍របស់គភ៌ ។ • សារជាតិវីតាមីន A ជួយធ្វើអោយភ្នែក និង ស្បែកមានសុខភាពល្អ និង ជួយការពារពួកវា ប្រឆាំង នឹងការចំលងរោគផ្សេងៗ ។ • វីតាមីន E ជួយការពារសារជាតិ វីតាមីន A និង សារជាតិអាស៊ីតខ្លាញ់សំខាន់ៗដទៃទៀត ពី ប្រតិកម្ម អុកស៊ីតកម្មរបស់កោសិកា។ វីតាមីន C ជួយព្យាបាល ធ្វើអោយមុខរបួសឆាប់ជាសះស្បើយ និង ជួយធ្វើអោយធ្មេញ និង អញ្ចាញ ធ្មេញមានសុខភាពរឹងមាំ។ វីតាមីន C នេះ ក៏អាចជួយធ្វើអោយការបឺតស្រូបយក របស់ជាតិដែកបានល្អ ផងដែរ៕ ម្ទេសជួយពន្យាភាពចាស់មុនអាយុ? ត្រួតពិនិត្យដោយគ្រូពេទ្យ health.com.kh|ថ្ងៃទី24 ឧសភា ឆ្នាំ2013
ស៊ុត ដើម្បីធ្វើអោយសក់របស់អ្នកលូតលាស់បានល្អ ប្រូតេអ៊ីនគឺជាសារធាតុដ៏សំខាន់មួយ ក្នុងការពង្រឹងដល់ ដំណើរការនេះ។ ដូចដែលយើងបានដឹងស្រាប់ហើយថា ស៊ុតគឺជាប្រភពដ៏ល្អនៃពពួកប្រូតេអ៊ីន ហើយវា ក៏មានផ្ទុកផងដែរនូវសារធាតុបីយ៉ូទីន និង វីតាមីន B ដែលជួយទប់ស្កាត់ដល់បញ្ហាជ្រុះសក់។ ដូច្នេះ អ្នកយ៉ាងហោចណាស់ក្នុងមួយថ្ងៃ អ្នកគួរទទួលទានស៊ុត អោយបាន១គ្រាប់។ ៤. ស្ពៃខ្មៅ នេះគឺជាបន្លែដ៏ល្អ ពីព្រោះថាវាមានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនដូចជា វីតាមីន B,C និង E , កាល់ស្យូម, អាស៊ីតខ្លាញ់អូមេហ្គា៣ , ជាតិដែក និង សម្បូរទៅដោយផងដែរសារធាតុចិញ្ចឹម ព្រមទាំង សមាសធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីត ដែលជួយអោយសក់របស់អ្នក ដុះបានយ៉ាងល្អ។ ៥. ការ៉ុត មនុស្សជាច្រើនសុទ្ធតែបានដឹងហើយថា បន្លែនេះគឺល្អចំពោះការមើលឃើញ ប៉ុន្តែទន្ទឹមនឹងនេះ វាក៏បានផ្តល់ផលល្អ ផងដែរចំពោះសុខភាពសក់របស់អ្នក។ សារធាតុ បេតាការ៉ូតែន គឺជាសារធាតុចិញ្ចឹមដ៏សំខាន់ និង អាចជួយធ្វើអោយសសៃសក់របស់អ្នក រឹងមាំបានផងដែរ ។ ៦. ដំឡូងជ្វា ការទទួលទានដំឡូងជ្វាអោយបានទៀងទាត់ គឺជាវិធីដ៏ងាយស្រួលបំផុត ក្នុងការ ការពារបញ្ហាសក់ជ្រុះ។ ប្រសិទ្ធិភាពរបស់វា គឺវាក៏មានផ្ទុកផងដែរនូវសារធាតុបេតាការ៉ូតែន ដែលវានឹងបម្លែងជាវីតាមីន A នៅពេលវាចូលទៅក្នុងខ្លួនយើង ។ វីតាមីន A ក៏ជួយជម្រុញធ្វើអោយកោសិកានិង ជាលិការបស់អ្នក លូតលាស់បានល្អផងដែរ។ ៧. សណ្តែកសៀង វាគឺជាប្រភពដ៏ល្អ នៃពពួកវីតាមីន B, C និង សារជាតិស័ង្កសី ដែលអាចជួយជម្រុញដល់ការលូតលាស់របស់សក់ អោយមានសុខភាពល្អ ហើយអ្វីដែលល្អបំផុតនោះគឺថា វាជាប្រភពដ៏ល្អ នៃពពួកប្រូតេអ៊ីន ដែលមានកាឡូរីទាប និង មានជាតិសសៃច្រើន។ ៨. ត្រីសាល់មុន វាគឺជាប្រភេទត្រីដែលសម្បូរខ្លាញ់ ជាពិសេសគឺអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលជួយជម្រុញផងដែរ ដល់ការលូតលាស់របស់សក់អ្នក។ វាក៏មានផ្ទុកផងដែរ នូវ ប្រូតេអ៊ីន និង វីតាមីន B12 ។ ពពួកសារធាតុចិញ្ចឹមទាំងនេះ គឺអាចជួយធ្វើអោយសសៃសក់របស់ដុះបានល្អ និង កាត់បន្ថយនូវបញ្ហាជ្រុះសក់ដ៏ច្រើនរបស់អ្នក។ ចូរប្រាកដថា អ្នកទទួលទាន វាអោយបាន២ដង ក្នុងមួយសប្តាហ៍ ។ ៩. សាច់គោ វាមានផ្ទុកនូវ វីតាមីន B ,ប្រូតេអ៊ីន, ស័ង្កសី និង ជាតិដែកក្នុងបរិមាណមួយដ៏ល្អ។ ក្នុងនោះវាក៏ជួយ អោយសសៃសក់អ្នករឹងមាំ និង មានសុខភាពល្អ។ ដើម្បីទទួលបាននូវលទ្ធផលល្អ អ្នកគួរធ្វើការទទួលទានវា អោយបាន២ ទៅ ៣ដងក្នុងមួយសប្តាហ៍។ ១០. ស្រូវសាឡី វាក៏មានផ្ទុកផងដែរ នូវសារធាតុចិញ្ចឹមតូចៗជាច្រើន រួមផងដែរនូវវីតាមីន B ,ស័ង្កសី, ប្រូតេអ៊ីន និង ប៉ូតាស្យូម ដែលពួកវាសុទ្ធតែអាចជួយអោយសសៃសក់មានសុខភាពល្អ និង ការពារវាមិនអោយជ្រុះ ៕
សណ្តែកដី សណ្តែកដីគឺមានអត្ថប្រយោជន៍ចំពោះការលូតលាស់របស់សក់ ក៏ដូចជាជួយការពារ នូវបញ្ហាជ្រុះសក់បានផងដែរ។ ប្រភេទសណ្តែកដីផ្សេងៗទៀត មានដូចជា៖ គ្រាប់អាល់មុន, គ្រាប់ស្វាយចាន់ទី, សណ្តែកខៀវ, វ៉ាល់ណាត់ គឺមានផ្ទុកនូវប្រភេទផ្សេងៗជាច្រើន នៃពពួកវីតាមីន, រ៉ែ,ជាតិដែក, ស័ង្កសី, និង ពពួកខ្លាញ់ដែលល្អចំពោះសុខភាព ដែលជួយការពារសក់មិនអោយជ្រុះបានងាយៗ។ ដូច្នេះ ចូរប្រាកដថា អ្នកបានបន្ថែមនូវប្រភេទសណ្តែកដី ទាំងនេះ ចូលទៅក្នុងរបបអាហាររបស់អ្នក អោយបានជាប្រចាំ។
១. គ្រាប់ផ្កាឈូករ័ត្ន គ្រាប់ផ្កាឈូករ័ត្ន គឺជាគ្រាប់ធញ្ញជាតិម្យ៉ាង ដែលសម្បូរទៅដោយសារជាតិ ស័ង្កសី, ម៉ាញ៉េស្យូម, កាល់ស្យូម, ជាតិដែក,បីយ៉ូទីន, ប្រូតេអ៊ីន និង អាស៊ីតខ្លាញ់អូមេហ្គា៦ ។ពពួកសារធាតុចិញ្ចឹមទាំងនេះ គឺពិត ជាអាចការពារអ្នក ពីបញ្ហាជ្រុះសក់បាន តែទោះជាយ៉ាងណាក៏ដោយ អ្នកមិនត្រូវបរិភោគវាក្នុងកម្រិតច្រើនជ្រុលពេកនោះទេ ព្រោះថា វាក៏អាចធ្វើអោយសក់របស់អ្នកជ្រុះវិញបានផងដែរ។។

Tuesday, June 4, 2013

ពិសេស​ថ្ងៃនេះ! ពិព័រណ៍​ផលិតផល​បច្ចេកវិទ្យា​ធំ​បំផុត​នៅ​អាស៊ី​ ចាប់​បើក​ហើយ


Computex គឺ​ជា​ពិព័រណ៍​តាំង​បង្ហាញ​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប​ថ្មីៗ​​ពី​បណ្ដា​ ក្រុមហ៊ុន​ទូទាំង​ពិភពលោក​ដែល​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ទីក្រុង​ តៃប៉ិ កោះ​តៃវ៉ាន់។ Computex ឈរ​លំដាប់​លេខ​រៀង​ទី​ពីរ​ខាង​តាំង​បង្ហាញ​ផលិតផល​កុំព្យូទ័រ​ធំ​ជាង​គេ​នៅ​ លើ​ពិភពលោក​ បន្ទាប់​ពី​ពិព័រណ៍ CeBIT ដែល​មាន​ទីតាំង​នៅ​ទី​ក្រុង Hanover ប្រទេស​អាល្លឺម៉ង់ ហើយ​ក៏​ធំ​ជាង​គេ​បំផុត​នៅ​ទូទាំង​អាស៊ី។
សូម​ទស្សនាវីដេអូឃ្លីប ពិធី​បើក​សម្ពោធ​​ Computex Taipei 2013៖
ពិព័រណ៍ ​មួយ​ឆ្នាំ​មាន​ម្ដង​នេះ ​រៀប​ចំ​ឡើង​ដោយ​ក្រុមប្រឹក្សាអភិវឌ្ឍពាណិជ្ជកម្ម​​​តៃវ៉ាន់ Taiwan External Trade Development Council (TAITRA) និង សមាគម Taipei Computer Association (TCA)។ តើ​នឹង​មាន​ផលិតផល​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ល្បីៗ​ណា​ខ្លះ? នា​ឱកាស​តាំង​បង្ហាញ​ផលិតផល​ចេញ​ថ្មី​ក្រុមហ៊ុន​ក្នុង​ស្រុក​ដែល​បាន​ចូលរួម ​រួម​មាន៖ Acer, Asus, Transcend, GIGABYTE, MSI, A-Data និង​ល្បីៗ​ជា​ច្រើន​ទៀត។ រី​ឯ​ក្រុមហ៊ុន​ក្រៅ​ស្រុក​រួម​មាន៖ AMD, Ford, Intel, Microsoft, NVIDIA, SanDisk និង TP-Link ជា​ដើម។
ចង់​ដឹង​ ព្រឹត្តិការណ៍​ដ៏​ពិសេស​នេះ​មាន​របស់​អ្វី​ចេញ​ថ្មី​ទំនើបៗ​ខ្លះ ដូច្នេះ Sabay នឹង​ធ្វើ​ការ​ផ្សាយ​ព័ត៌មាន​ជុំវិញ​ព្រឹត្តិការណ៍​ដ៏​ឱឡារិក​នេះ​ជូន​ដល់​ ប្រិយមិត្ត​បាន​ជ្រាប​ជា​បន្ត​បន្ទាប់​ដែល​ពិព័រណ៍​នេះ​មាន​រយៈពេល ៥ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី ០៤ ដល់​ទី ០៨ ខែមិថុនានេះ​ហើយ។

ប្រភព៖  Sabay

Sunday, June 2, 2013

ប៊ិច​ស៊ើបអង្កេត មិនមែន​មាន​តែ​ក្នុង​ខ្សែភាពយន្ត​នោះ​ទេ!

Trackback

ជាទូទៅ​ប៊ិច​ស៊ើបអង្កេត​ គេ​ច្រើន​ឃើញ​ក្នុង​ខ្សែភាពយន្ត ដែល​អ្នក​និពន្ធ​តម្រូវ​ឱ្យ​តួអង្គ​ប្រើប្រាស់​​ដើម្បី​ស៊ើបអង្កេត​រឿង​សម្ងាត់​ផ្សេងៗ។ យ៉ាងណាមិញ ឥឡូវ​នេះ​ប៊ិច​ប្រភេទ​នេះ​មិន​មាន​សម្រាប់​តែ​តួអង្គ​​​ក្នុង​រឿង​​ប៉ុណ្ណោះ​ទេ សូម្បី​តែ​មនុស្ស​ធម្មតា​​ក៏​អាច​ប្រើ​បាន​ដែរ។
ក្រុមហ៊ុន​លក់ និង​កុម្ម៉ង់​ទិញ​​ទំនិញ​តាម E-mail របស់​អាមេរិក​ឈ្មោះ Hammacher Schlemmer បាន​បង្កើត​ប៊ិច​ស៊ើបអង្កេត​ទំនើប​មួយ ដោយ​គ្រាន់​តែ​ឃើញ​ភ្លែត ច្បាស់​មាន​ចិត្ត​ចង់បាន​ភ្លាម។
ប៊ិច​ស៊េរី​ទំនើប​នេះ អាច​សរសេរ​បាន​ដូច​ប៊ិច​ធម្មតា ប៉ុន្តែ​ខុស​ត្រង់​​វា​អាច​ថត និង​ផ្ដិត​យក​រូបភាព ឬ​ឯកសារ​សំខាន់​នានា​បាន​តាម​រយៈ កាមេរ៉ា​ទំហំ ៥មេហ្គាភិកសែល
ពេល​ថត​ហើយ​នោះ​ វា​នឹង​បញ្ជូន​ឯកសារ​ទាំង​នោះ​ទៅ​ផ្ទុក​​​ក្នុង Memory ទំហំ 1GB។ នៅ​ក្នុង​​ប៊ិច​មាន USB មួយ​សម្រាប់​​​ផ្ទេរ​ឯកសារ​ឬ​រូបភាព​ទៅ​កាន់ Device ដទៃ​ទៀត​បាន​សម្ងាត់។ ទោះបីជា​យ៉ាងណា​ប្រភព​មិន​បាន​បញ្ជាក់​ថា​ប៊ិច​​​សម្ងាត់​ខាងលើ​​មាន​ឈ្មោះ​អ្វី​នោះ​ទេ គ្រាន់តែ​ឱ្យ​ដឹង​ថា​តម្លៃ ១២៥​ដុល្លារ​អាមេរិក។
ចុច​ត្រង់​នេះ ដើម្បី​តាមដាន​ព័ត៌មាន​បច្ចេកវិទ្យា​ថ្មីៗ

fresh fruit










Desktop ឃ្លាតកាន់តែឆ្ងាយពីកែវភ្នែកនិស្សិត.........

Desktop ឃ្លាត​កាន់​តែ​ឆ្ងាយ​ពី​កែវ​ភ្នែក​និស្សិត​ Trackback

ទោះ​ជា​ Desktop ​សព្វ​ថ្ងៃ​នេះ​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង Laptop ក៏​ដោយ តែ​បើ​យោង​តាមទីផ្សារ​ប្រើប្រាស់​​បង្ហាញ​ថា​ និស្សិត​ភាគ​ច្រើនជ្រើសរើស​ Laptop ជំនួស Desktop ក្នុង​ការ​ទិញយក​ទៅ​ប្រើប្រាស់។
ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ចំនួន​និស្សិត​ឡើង​មក​រៀន​នៅ​​ភ្នំពេញ​ចេះ​តែ​កើន​ឡើង​ជា​លំដាប់ ហើយ​តម្រូវ​ការ​កុំព្យូទ័រ​ក្នុង​ការ​សិក្សា​របស់​ពួក​គេ​ពិត​ជា​ចាំ​បាច់​ណាស់។
ម្ចាស់​ហាង​លក់​កុំព្យូទ័រ​សាន់តិច នៅ​ម្តុំ​សាលា​សន្ធរម៉ុក​បាន​ឲ្យ​ដឹង​ថា Laptop  ​ស្ទើរ​គ្រប់​ម៉ាក​ឥឡូវ​នេះ​ត្រូវ​ប៉ាន់​តែ​ជាមួយ​និស្សិត​ទេ និយាយ​ទៅ​គឺ​លក់​ដាច់​ច្រើន​ជាង Desktop។ ​ ប៉ុន្តែ Desktop ក៏​មាន​ទី​ផ្សារ​ដែរ តែ​អតិថិជន​ Desktop គឺ​ជា​អ្នក​ធ្វើ​ការ​តាម​ក្រុមហ៊ុន។
ម្ចាស់​ហាង​នាំ​ចូល​កុំព្យូទ័រ​ម៉ាក ASUS ផ្ដាច់​មុខ​រូប​នេះ​បញ្ជាក់​ថា ថ្វី​ត្បិត​តែ PC ខ្លះ​ធូរ​ថ្លៃ​ហើយ​លឿន​ជាង Laptop ពិត​មែន តែ Laptop នៅ​តែ​ជា​ជម្រើស​ទី ១ ចំពោះ​និស្សិត។
សារ៉ាន់ និស្សិត​ឆ្នាំ​ទី ១ នៅ​សាកលវិទ្យាល័យ​ស៊ីតិច បាន​បញ្ចេញ​មតិ​ថា គេ​​ទិញ​ Laptop ដោយ​សារ​​វា​ងាយ​ស្រួល​យក​ទៅ​ណា​មក​ណា​ ហើយ​ណា​មួយ​ពេល​ធ្វើ​ Assignment អី​ក៏​ស្រួល​យក​មក​ពិភាក្សា​​គ្នា​ដែរ។ ចំណែក Desktop ធូរ​ថ្លៃ​​ត្រឹម​បី​បួន​រយ​ដុល្លារ​ពិត​មែន តែ​វា​យក​ទៅ​ណា​មិន​កើត​ទេ។
ចំណែក​ឯ​ វណ្ណា និស្សិត​មក​ពី​ខេត្ត​កំពង់​ស្ពឺ បាន​និយាយ​ថា ពេល​ចូល​មហាវិទ្យាល័យ​ដំបូង ស្ទាក់​ស្ទើរ​នឹង​​សម្រេច​ចិត្ត​ថា​ទិញ Desktop ឬ​ក៏​ Laptop។ តែ​ពេល​ចូល​បាន​បី​បួន​ខែ ឃើញ​មិត្ត​រួម​ថ្នាក់​គេ​​ប្រើ Laptop ច្រើន​ ដូច្នេះ​ក៏​សម្រេច​ចិត្ត​ទិញ Laptop ដែរ​ទៅ។ ​ណា​មួយ​ពេល​លោក​គ្រូ Copy មេ​រៀន​ឬ​ឯកសារ​អី​ឲ្យ​ម្ដងៗ ក៏​វា​ស្រួល​ដែរ មិន​ចាំ​បាច់​ចំណាយ​លុយ​ទិញ​ Flash ទុក​យក​ទៅ Copy ដាក់​ចូល Desktop នៅ​ផ្ទះ​អី​ទេ។
លើស​ពី​នេះ​ទៀត និស្សិត​ឆ្នាំ​ទី ២ នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង ផ្នែក​គ្រប់គ្រង​រូប​​នេះ​បន្ត​ថា ប្រើ Laptop ស្រួល​​ម្យ៉ាង​ដែរ​​ ពេល​ចង់​ទៅ​លេង​អ៊ីនធឺណិត​ គ្រាន់​ស្ពាយ​ទៅ​កន្លែង​មាន WIFI គឺ​អាច​ប្រើ​បាន​ហើយ តែ​បើ Desktop វិញ​ ទាល់​តែ​ប្រើ Modem នៅ​ផ្ទះ៕
ចុះ​ចំណែក​ប្រិយមិត្ត​វិញ សុខ​ចិត្ត​ទិញ Laptop ឬ​ក៏ Desktop?

VISA

អត្ថប្រយោជន៍ • អាចដកសាច់ប្រាក់បានឆាប់រហ័ស ពីគ្រប់ម៉ាស៊ីនអេធីអឹមទាំងអស់ ដែលមានស្លាកសញ្ញា VISA ឬ VISA Plus នៅក្នុងនិងក្រៅប្រទេស ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍ ។ • អាចធ្វើការទូទាត់ចំណាយផ្សេងៗ នៅតាមហាងទំនិញ សណ្ឋាគារ ឬក្រុមហ៊ុននានា ដែលមានម៉ាស៊ីនឆូតកាត ឬឧបករណ៍អេឡិចត្រូនិកផ្សេងៗទៀត ដែលមានស្លាកសញ្ញា VISA ឬ VISA Plus នៅក្នុង និងក្រៅប្រទេស ។ • អាចបញ្ជាទិញទំនិញ ទិញឬកក់សំបុត្រយន្តហោះ ឬកក់បន្ទប់សណ្ឋាគារ តាម Internet ។ល។ • ចំណេញពេលវេលា និង មានសុវត្ថិភាពខ្ពស់ក្នុងការគ្រប់គ្រងសាច់ប្រាក់និងទូទាត់ចំណាយផ្សេងៗ ។

សេវាស្តាប់ចំរៀងអនឡាញ Google Play All Access នឹងមកដល់ ប្រព័ន្ធ iOS ឆាប់ៗនេះ


Phablet គឺ​ជា​ទូរស័ព្ទ​ទំនើប​​ដែល​​មាន​​​​ទំហំ​អេក្រង់​លើស​ពី​ 5-inch ​និង​ក្រោម 7-inch ។ ​​ដោយ​ឡែក​បន្ទាប់​ពី​ទូរស័ព្ទ​ប្រភេទ​នេះ​​កំពុង​​ចាប់​ផ្ដើម​​ទទួល​បាន​ ប្រជា​ប្រិយ​ភាព​​​ខ្លាំង​ឡើង​ៗ​នៅ​ក្នុង​ទីផ្សារ​ឧបករណ៍​ទំនើប​ ​គេ​សង្កេត​ឃើញ​ថា​ មាន​ក្រុមហ៊ុន​មួយ​ចំនួន​ក៏​បាន​ព្យាយាម​ផលិត​ចេញ​នូវ​​ទូរស័ព្ទ​ប្រភេទ​ phablet នេះ​ផង​ដែរ​ ។ ​ហើយ​ថ្មីៗ​នេះ​​ក្រុមហ៊ុន​ Samsung ថែម​ទាំង​បន្ថែម​​ជម្រើស​ទូរស័ព្ទ phablet ​ដោយ​​​ប្រកាស​ចេញ​នូវ​ស្រឡាយ​ថ្មី Galaxy Mega ទៅ​លើ​ស្រឡាយ​​ដែល​កំពុង​មាន​សម្រាប់ Galaxy Note ទៀត​ផង ។

យ៉ាង​ណា​មិញ​​​កាល​ពី​ពេល​​កន្លង​ទៅ​នេះ​ក្រុមហ៊ុន LG ក៏​ទើប​តែ​បាន​ប្រកាស​ចេញ​នូវ Optimus G Pro ដែល ​មាន​អេក្រង់ 5.5-inch ​និង​​ជា​ phablet ថ្មី​​​ដែរ ប៉ុន្តែ​​ទូរស័ព្ទ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​​ព្យាយាម​បន្ត​ហៅ​ជា​ប្រភេទ​​ ទូរស័ព្ទ​ទំនើប​ធម្មតា (Smartphone) ​។ ​​ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ធំៗ ​​ក្រុមហ៊ុន HTC ត្រូវ​បាន​គេ​រាយ​ការ​មក​ថា ​ពេល​នេះ​ក្រុមហ៊ុន​​មាន​គម្រោង​នឹង​ប្រកាស​ចេញ​នូវ​ទូរស័ព្ទ​ប្រភេទ phablet ថ្មី​ដែល​មាន​អេក្រង់ 5.9-inch ​កម្រិត​ភាព​ច្បាស់ Full HD និង​ដំណើរការ​ដោយ Android ​ដែល​​បច្ចុប្បន្ន​ទូរស័ព្ទ​នោះ​មាន​​ឈ្មោះ​លេខ​កូដ​ថា T6 ។ ​
លក្ខណសម្បត្តិ​បែប​បច្ចេកទេស​របស់ HTC T6 ៖
  • អេក្រង់ 5.9-inch
  • កម្រិត​ភាព​ច្បាស់​ Full HD
  • កាមេរ៉ា​ថត​រូប​បំពាក់​ដោយ​បច្ចេកវិទ្យា​ UltraPixel និង OIS
  • កាមេរ៉ា​​មុខ 2.1MP
  • CPU quad-core 2.3GHz MSM8974
  • RAM 2GB
  • អង្គ​ផ្ទុក​ទិន្នន័យ​ជាប់​ម៉ាស៊ីន 16GB
  • ថាមពល​ថ្ម 3,300mAh
  • និង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Androd Key Lime Pie
រូប​ភាព HTC One :

បើ​យោង​ទៅ​តាម​​លក្ខណសម្បត្តិ​ខាង​លើ​​ ទូរស័ព្ទ​ទំនើប HTC T6 ​​នឹង​ក្លាយ​ជា​ប្រភេទ phablet ​​ថ្មី​ដែល​ជា​គូ​ប្រកួត​ប្រជែង​​យ៉ាង​ធំ​របស់​ Samsung Galaxy Note III ដែល​ជិត​មក​ដល់​នា​ពេល​ខាង​មុខ ។ ហើយ​តាម​ការ​ប៉ាន់ស្មាន​ទូរស័ព្ទ HTC T6 ​គឺ​ប្រហែល​ជា​នឹង​ត្រូវ​ប្រកាស​ចេញ​នា​ចុង​ឆ្នាំ​២០១៣ នេះ​ ៕
ប្រភព​៖​យល់ព្រម