Saturday, June 8, 2013

ស៊ុត ដើម្បីធ្វើអោយសក់របស់អ្នកលូតលាស់បានល្អ ប្រូតេអ៊ីនគឺជាសារធាតុដ៏សំខាន់មួយ ក្នុងការពង្រឹងដល់ ដំណើរការនេះ។ ដូចដែលយើងបានដឹងស្រាប់ហើយថា ស៊ុតគឺជាប្រភពដ៏ល្អនៃពពួកប្រូតេអ៊ីន ហើយវា ក៏មានផ្ទុកផងដែរនូវសារធាតុបីយ៉ូទីន និង វីតាមីន B ដែលជួយទប់ស្កាត់ដល់បញ្ហាជ្រុះសក់។ ដូច្នេះ អ្នកយ៉ាងហោចណាស់ក្នុងមួយថ្ងៃ អ្នកគួរទទួលទានស៊ុត អោយបាន១គ្រាប់។ ៤. ស្ពៃខ្មៅ នេះគឺជាបន្លែដ៏ល្អ ពីព្រោះថាវាមានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនដូចជា វីតាមីន B,C និង E , កាល់ស្យូម, អាស៊ីតខ្លាញ់អូមេហ្គា៣ , ជាតិដែក និង សម្បូរទៅដោយផងដែរសារធាតុចិញ្ចឹម ព្រមទាំង សមាសធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីត ដែលជួយអោយសក់របស់អ្នក ដុះបានយ៉ាងល្អ។ ៥. ការ៉ុត មនុស្សជាច្រើនសុទ្ធតែបានដឹងហើយថា បន្លែនេះគឺល្អចំពោះការមើលឃើញ ប៉ុន្តែទន្ទឹមនឹងនេះ វាក៏បានផ្តល់ផលល្អ ផងដែរចំពោះសុខភាពសក់របស់អ្នក។ សារធាតុ បេតាការ៉ូតែន គឺជាសារធាតុចិញ្ចឹមដ៏សំខាន់ និង អាចជួយធ្វើអោយសសៃសក់របស់អ្នក រឹងមាំបានផងដែរ ។ ៦. ដំឡូងជ្វា ការទទួលទានដំឡូងជ្វាអោយបានទៀងទាត់ គឺជាវិធីដ៏ងាយស្រួលបំផុត ក្នុងការ ការពារបញ្ហាសក់ជ្រុះ។ ប្រសិទ្ធិភាពរបស់វា គឺវាក៏មានផ្ទុកផងដែរនូវសារធាតុបេតាការ៉ូតែន ដែលវានឹងបម្លែងជាវីតាមីន A នៅពេលវាចូលទៅក្នុងខ្លួនយើង ។ វីតាមីន A ក៏ជួយជម្រុញធ្វើអោយកោសិកានិង ជាលិការបស់អ្នក លូតលាស់បានល្អផងដែរ។ ៧. សណ្តែកសៀង វាគឺជាប្រភពដ៏ល្អ នៃពពួកវីតាមីន B, C និង សារជាតិស័ង្កសី ដែលអាចជួយជម្រុញដល់ការលូតលាស់របស់សក់ អោយមានសុខភាពល្អ ហើយអ្វីដែលល្អបំផុតនោះគឺថា វាជាប្រភពដ៏ល្អ នៃពពួកប្រូតេអ៊ីន ដែលមានកាឡូរីទាប និង មានជាតិសសៃច្រើន។ ៨. ត្រីសាល់មុន វាគឺជាប្រភេទត្រីដែលសម្បូរខ្លាញ់ ជាពិសេសគឺអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលជួយជម្រុញផងដែរ ដល់ការលូតលាស់របស់សក់អ្នក។ វាក៏មានផ្ទុកផងដែរ នូវ ប្រូតេអ៊ីន និង វីតាមីន B12 ។ ពពួកសារធាតុចិញ្ចឹមទាំងនេះ គឺអាចជួយធ្វើអោយសសៃសក់របស់ដុះបានល្អ និង កាត់បន្ថយនូវបញ្ហាជ្រុះសក់ដ៏ច្រើនរបស់អ្នក។ ចូរប្រាកដថា អ្នកទទួលទាន វាអោយបាន២ដង ក្នុងមួយសប្តាហ៍ ។ ៩. សាច់គោ វាមានផ្ទុកនូវ វីតាមីន B ,ប្រូតេអ៊ីន, ស័ង្កសី និង ជាតិដែកក្នុងបរិមាណមួយដ៏ល្អ។ ក្នុងនោះវាក៏ជួយ អោយសសៃសក់អ្នករឹងមាំ និង មានសុខភាពល្អ។ ដើម្បីទទួលបាននូវលទ្ធផលល្អ អ្នកគួរធ្វើការទទួលទានវា អោយបាន២ ទៅ ៣ដងក្នុងមួយសប្តាហ៍។ ១០. ស្រូវសាឡី វាក៏មានផ្ទុកផងដែរ នូវសារធាតុចិញ្ចឹមតូចៗជាច្រើន រួមផងដែរនូវវីតាមីន B ,ស័ង្កសី, ប្រូតេអ៊ីន និង ប៉ូតាស្យូម ដែលពួកវាសុទ្ធតែអាចជួយអោយសសៃសក់មានសុខភាពល្អ និង ការពារវាមិនអោយជ្រុះ ៕

No comments:

Post a Comment