Computex គឺ​ជា​ពិព័រណ៍​តាំង​បង្ហាញ​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប​ថ្មីៗ​​ពី​បណ្ដា​ ក្រុមហ៊ុន​ទូទាំង​ពិភពលោក​ដែល​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ទីក្រុង​ តៃប៉ិ កោះ​តៃវ៉ាន់។ Computex ឈរ​លំដាប់​លេខ​រៀង​ទី​ពីរ​ខាង​តាំង​បង្ហាញ​ផលិតផល​កុំព្យូទ័រ​ធំ​ជាង​គេ​នៅ​ លើ​ពិភពលោក​ បន្ទាប់​ពី​ពិព័រណ៍ CeBIT ដែល​មាន​ទីតាំង​នៅ​ទី​ក្រុង Hanover ប្រទេស​អាល្លឺម៉ង់ ហើយ​ក៏​ធំ​ជាង​គេ​បំផុត​នៅ​ទូទាំង​អាស៊ី។
សូម​ទស្សនាវីដេអូឃ្លីប ពិធី​បើក​សម្ពោធ​​ Computex Taipei 2013៖
ពិព័រណ៍ ​មួយ​ឆ្នាំ​មាន​ម្ដង​នេះ ​រៀប​ចំ​ឡើង​ដោយ​ក្រុមប្រឹក្សាអភិវឌ្ឍពាណិជ្ជកម្ម​​​តៃវ៉ាន់ Taiwan External Trade Development Council (TAITRA) និង សមាគម Taipei Computer Association (TCA)។ តើ​នឹង​មាន​ផលិតផល​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ល្បីៗ​ណា​ខ្លះ? នា​ឱកាស​តាំង​បង្ហាញ​ផលិតផល​ចេញ​ថ្មី​ក្រុមហ៊ុន​ក្នុង​ស្រុក​ដែល​បាន​ចូលរួម ​រួម​មាន៖ Acer, Asus, Transcend, GIGABYTE, MSI, A-Data និង​ល្បីៗ​ជា​ច្រើន​ទៀត។ រី​ឯ​ក្រុមហ៊ុន​ក្រៅ​ស្រុក​រួម​មាន៖ AMD, Ford, Intel, Microsoft, NVIDIA, SanDisk និង TP-Link ជា​ដើម។
ចង់​ដឹង​ ព្រឹត្តិការណ៍​ដ៏​ពិសេស​នេះ​មាន​របស់​អ្វី​ចេញ​ថ្មី​ទំនើបៗ​ខ្លះ ដូច្នេះ Sabay នឹង​ធ្វើ​ការ​ផ្សាយ​ព័ត៌មាន​ជុំវិញ​ព្រឹត្តិការណ៍​ដ៏​ឱឡារិក​នេះ​ជូន​ដល់​ ប្រិយមិត្ត​បាន​ជ្រាប​ជា​បន្ត​បន្ទាប់​ដែល​ពិព័រណ៍​នេះ​មាន​រយៈពេល ៥ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី ០៤ ដល់​ទី ០៨ ខែមិថុនានេះ​ហើយ។

ប្រភព៖  Sabay