Sunday, June 2, 2013

សេវាស្តាប់ចំរៀងអនឡាញ Google Play All Access នឹងមកដល់ ប្រព័ន្ធ iOS ឆាប់ៗនេះ


Phablet គឺ​ជា​ទូរស័ព្ទ​ទំនើប​​ដែល​​មាន​​​​ទំហំ​អេក្រង់​លើស​ពី​ 5-inch ​និង​ក្រោម 7-inch ។ ​​ដោយ​ឡែក​បន្ទាប់​ពី​ទូរស័ព្ទ​ប្រភេទ​នេះ​​កំពុង​​ចាប់​ផ្ដើម​​ទទួល​បាន​ ប្រជា​ប្រិយ​ភាព​​​ខ្លាំង​ឡើង​ៗ​នៅ​ក្នុង​ទីផ្សារ​ឧបករណ៍​ទំនើប​ ​គេ​សង្កេត​ឃើញ​ថា​ មាន​ក្រុមហ៊ុន​មួយ​ចំនួន​ក៏​បាន​ព្យាយាម​ផលិត​ចេញ​នូវ​​ទូរស័ព្ទ​ប្រភេទ​ phablet នេះ​ផង​ដែរ​ ។ ​ហើយ​ថ្មីៗ​នេះ​​ក្រុមហ៊ុន​ Samsung ថែម​ទាំង​បន្ថែម​​ជម្រើស​ទូរស័ព្ទ phablet ​ដោយ​​​ប្រកាស​ចេញ​នូវ​ស្រឡាយ​ថ្មី Galaxy Mega ទៅ​លើ​ស្រឡាយ​​ដែល​កំពុង​មាន​សម្រាប់ Galaxy Note ទៀត​ផង ។

យ៉ាង​ណា​មិញ​​​កាល​ពី​ពេល​​កន្លង​ទៅ​នេះ​ក្រុមហ៊ុន LG ក៏​ទើប​តែ​បាន​ប្រកាស​ចេញ​នូវ Optimus G Pro ដែល ​មាន​អេក្រង់ 5.5-inch ​និង​​ជា​ phablet ថ្មី​​​ដែរ ប៉ុន្តែ​​ទូរស័ព្ទ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​​ព្យាយាម​បន្ត​ហៅ​ជា​ប្រភេទ​​ ទូរស័ព្ទ​ទំនើប​ធម្មតា (Smartphone) ​។ ​​ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ធំៗ ​​ក្រុមហ៊ុន HTC ត្រូវ​បាន​គេ​រាយ​ការ​មក​ថា ​ពេល​នេះ​ក្រុមហ៊ុន​​មាន​គម្រោង​នឹង​ប្រកាស​ចេញ​នូវ​ទូរស័ព្ទ​ប្រភេទ phablet ថ្មី​ដែល​មាន​អេក្រង់ 5.9-inch ​កម្រិត​ភាព​ច្បាស់ Full HD និង​ដំណើរការ​ដោយ Android ​ដែល​​បច្ចុប្បន្ន​ទូរស័ព្ទ​នោះ​មាន​​ឈ្មោះ​លេខ​កូដ​ថា T6 ។ ​
លក្ខណសម្បត្តិ​បែប​បច្ចេកទេស​របស់ HTC T6 ៖
  • អេក្រង់ 5.9-inch
  • កម្រិត​ភាព​ច្បាស់​ Full HD
  • កាមេរ៉ា​ថត​រូប​បំពាក់​ដោយ​បច្ចេកវិទ្យា​ UltraPixel និង OIS
  • កាមេរ៉ា​​មុខ 2.1MP
  • CPU quad-core 2.3GHz MSM8974
  • RAM 2GB
  • អង្គ​ផ្ទុក​ទិន្នន័យ​ជាប់​ម៉ាស៊ីន 16GB
  • ថាមពល​ថ្ម 3,300mAh
  • និង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Androd Key Lime Pie
រូប​ភាព HTC One :

បើ​យោង​ទៅ​តាម​​លក្ខណសម្បត្តិ​ខាង​លើ​​ ទូរស័ព្ទ​ទំនើប HTC T6 ​​នឹង​ក្លាយ​ជា​ប្រភេទ phablet ​​ថ្មី​ដែល​ជា​គូ​ប្រកួត​ប្រជែង​​យ៉ាង​ធំ​របស់​ Samsung Galaxy Note III ដែល​ជិត​មក​ដល់​នា​ពេល​ខាង​មុខ ។ ហើយ​តាម​ការ​ប៉ាន់ស្មាន​ទូរស័ព្ទ HTC T6 ​គឺ​ប្រហែល​ជា​នឹង​ត្រូវ​ប្រកាស​ចេញ​នា​ចុង​ឆ្នាំ​២០១៣ នេះ​ ៕
ប្រភព​៖​យល់ព្រម


No comments:

Post a Comment