Trackback
ជាទូទៅប៊ិចស៊ើបអង្កេត គេច្រើនឃើញក្នុងខ្សែភាពយន្ត ដែលអ្នកនិពន្ធតម្រូវឱ្យតួអង្គប្រើប្រាស់ដើម្បីស៊ើបអង្កេតរឿងសម្ងាត់ផ្សេងៗ។ យ៉ាងណាមិញ ឥឡូវនេះប៊ិចប្រភេទនេះមិនមានសម្រាប់តែតួអង្គក្នុងរឿងប៉ុណ្ណោះទេ សូម្បីតែមនុស្សធម្មតាក៏អាចប្រើបានដែរ។
ក្រុមហ៊ុនលក់ និងកុម្ម៉ង់ទិញទំនិញតាម E-mail របស់អាមេរិកឈ្មោះ Hammacher Schlemmer បានបង្កើតប៊ិចស៊ើបអង្កេតទំនើបមួយ ដោយគ្រាន់តែឃើញភ្លែត ច្បាស់មានចិត្តចង់បានភ្លាម។
ប៊ិចស៊េរីទំនើបនេះ អាចសរសេរបានដូចប៊ិចធម្មតា ប៉ុន្តែខុសត្រង់វាអាចថត និងផ្ដិតយករូបភាព ឬឯកសារសំខាន់នានាបានតាមរយៈ កាមេរ៉ាទំហំ ៥មេហ្គាភិកសែល។
ប៊ិចស៊េរីទំនើបនេះ អាចសរសេរបានដូចប៊ិចធម្មតា ប៉ុន្តែខុសត្រង់វាអាចថត និងផ្ដិតយករូបភាព ឬឯកសារសំខាន់នានាបានតាមរយៈ កាមេរ៉ាទំហំ ៥មេហ្គាភិកសែល។
ពេលថតហើយនោះ វានឹងបញ្ជូនឯកសារទាំងនោះទៅផ្ទុកក្នុង Memory ទំហំ 1GB។ នៅក្នុងប៊ិចមាន USB មួយសម្រាប់ផ្ទេរឯកសារឬរូបភាពទៅកាន់ Device ដទៃទៀតបានសម្ងាត់។ ទោះបីជាយ៉ាងណាប្រភពមិនបានបញ្ជាក់ថាប៊ិចសម្ងាត់ខាងលើមានឈ្មោះអ្វីនោះទេ គ្រាន់តែឱ្យដឹងថាតម្លៃ ១២៥ដុល្លារអាមេរិក។
ចុចត្រង់នេះ ដើម្បីតាមដានព័ត៌មានបច្ចេកវិទ្យាថ្មីៗ
No comments:
Post a Comment